គោលការណ៍​នៃ​ការលប់ចោល និង​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ

សម្រាប់​បណ្ណាគារ​ផ្លូវ​ពិត(ជា​ផ្នែក​មួយ​នៃ​អង្គការ​សកម្មភាព​កម្ពុជា)

នៅ​បណ្ណាគារ​ផ្លូវ​ពិត យើង​ខ្ញុំ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​របស់​យើង​ខ្ញុំ ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ជាវ​សៀវភៅ ដោយ​ការ​ពេញ​ចិត្ត និង​មិន​មាន​បញ្ហា​។ គោលការណ៍​របស់​យើង​ខ្ញុំ​បាន​រាប់​បញ្ចូល​លក្ខ​ខណ្ឌ​ទាក់ទង​នឹង​ការ​លប់​ចោល ឬ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ សម្រាប់​ការ​បញ្ជាទិញ​ណាមួយ​ ដូចតទៅ៖

គោលការណ៍​នៃ​ការលុបចោល

. ការលុបចោល​ការ​បញ្ជាទិញ ដោយ​អតិថិជន​៖

· អតិថិជន អាច​លុបចោល​ការ​បញ្ជាទិញ​របស់​ខ្លួន ក្នុងរយៈ​ពេល២៤ម៉ោង បន្ទាប់​ពីបាក​ធ្វើ​ការ​បញ្ជាទិញ ដរាបណា​សៀវភៅ​ដែល​បាន​បញ្ជាទិញ មិន​ទាន់​បាន​មក​យក​ដោយ​ផ្ទាល់ ឬ​មិន​ទាន់​បាន​ដឹក​ជញ្ជូន​ឲ្យ។

· ពេលណា​សៀវភៅ​ត្រូវ​បាន​ដឹក​ចេញទៅ​ហើយ ការ​បញ្ជាទិញ​មិន​អាច​ត្រូវ​បាន​លុបចោល​បានទេ ហើយ​អតិថិជន​ត្រូវតែ​ស្នើសុំ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ ស្រប​តាម​លក្ខ​ខណ្ឌ​នៃ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​។

. ការ​លុបចោល​ការ​បញ្ជាទិញ ដោយ​បណ្ណាគារ​ផ្លូវ​ពិត ៖

· យើង​ខ្ញុំ​មាន​សិទ្ធិ​លុបចោល​ការ​បញ្ជាទិញ​ណាមួយ ក្នុងករណី​សៀវភៅ​អស់​ស្តុក ឬ​មាន​កំហុស​នៅ​ក្នុង​ការ​ដាក់​តម្លៃ ឬ​បញ្ហា​ផ្សេង​ទៀត​ដែល​យើង​ខ្ញុំ​មិន​បាន​ដឹង​ជាមុន​។ យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​ដល់​អតិថិជន ហើយ​នឹង​រៀបចំ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​។

គោលការណ៍​នៃ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ

. លក្ខ​ខណ្ឌ​នៃ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​៖

· ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ ក្នុង​ករណី​ការ​បញ្ជាទិញ​ត្រូវ​បាន​លុបចោល(ស្រប​តាម​លក្ខ​ខណ្ឌ​ខាងលើ) ទំនិញ​ដែល​ទទួល​បាន​មាន​ការខូចខាត/ខូច​ទ្រង់​ទ្រាយ ឬ​ទទួល​ទំនិញ​ខុស​។

· សម្រាប់​ទំនិញ​ដែល​មាន​ការខូចខាត/ខូច​ទ្រង់ទ្រាយ អតិថិជន​ត្រូវ​ផ្តល់​ដំណឹង​ឲ្យ​យើង​ខ្ញុំ ក្នុងរយៈ​ពេល៤៨ម៉ោង បន្ទាប់​ពី​បាន​​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ ដោយ​ថត​រូប​​ទំនិញ​នោះ ផ្ញើ​មក​យើង​ខ្ញុំ ធ្វើ​ជា​ភស្តុតាង​។

. ការ​រៀបចំ​ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​៖

· បន្ទាប់ពី​យើង​ខ្ញុំ​បាន​យល់​ព្រម​ឲ្យ​លុបចោល​ការ​បញ្ជាទិញ ហើយ​បាន​ទទួល និង​ពិនិត្យ​មើល​ទំនិញ ដែល​អតិថិជន​ប្រគល់​មកវិញ យើង​ខ្ញុំ​នឹង​រៀបចំ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​។

· ការ​ផ្ទេរ​ប្រាក់​ឲ្យ​វិញ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ក្នុងរយៈ​ពេល៣០ថ្ងៃ​តាម​ម៉ោង​ធ្វើ​ការ តាម​មធ្យោបាយ​នៃ​ការ​បង់​ប្រាក់ ដែល​អតិថិជន​បាន​ប្រើ​ពី​ដំបូង​។

· ការ​បង់​ប្រាក់​សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន(បើសិន​ជា​មាន) នឹង​មិន​ត្រូវ​បាន​ផ្ទេរ​ឲ្យ​វិញ​ឡើយ បើសិន​ជា​ខាង​យើង​ខ្ញុំ​មិន​បាន​បង្ក​កំហុស ដែល​នាំ​ឲ្យ​មាន​ការ​ប្រគល់​សៀវភៅ​មកវិញ​ទេ​នោះ​។

. ការ​រៀបចំ​ការ​ប្រគល់​សៀវភៅ​មកវិញ

· ដើម្បី​ប្រគល់​ទំនិញ​មកវិញ អតិថិជន​ត្រូវ​ទំនាក់​ទំនង​មក​ការិយាល័យ​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​ការ​ប្រគល់​ទំនិញ​មកវិញ​។

· អតិថិជន​ត្រូវ​ប្រគល់​ទំនិញ​មកវិញ ក្នុង​សភាព​ដើម ដោយ​មាន​ការ​វេច​ខ្ចប់ និង​គ្រឿង​បន្ទាប់បន្សំ​ដូច​ដើម​។

· អតិថិជន​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង ក្នុង​ការ​បង់​ថ្លៃ​ដឹក​ជញ្ជូន​សៀវភៅ​មកវិញ បើសិន​ជា​ខាង​យើង​ខ្ញុំ​មិន​បាន​បង្ក​កំហុស ដែល​នាំ​ឲ្យ​មាន​ការ​ប្រគល់​សៀវភៅ​មកវិញ​ទេ​នោះ​។

កំណត់សំគាល់​បន្ថែម

· ការ​បញ្ជាទិញ ឬ​ទំនិញ​ដែល​អតិថិជន​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ឲ្យ​ជា​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន មិន​មាន​លក្ខ​ខណ្ឌ​សម្រាប់​ការ​លប់​ចោល ឬ​ការ​ប្រគល់​មកវិញ​ទេ​។

· យើង​ខ្ញុំ​មិន​មាន​សេវា​កម្ម​សម្រាប់​ការ​ប្តូរ​យក​ទំនិញ​ផ្សេង ប៉ុន្តែ អតិថិជន​អាច​ប្រគល់​ទំនិញ​មក​វិញ​ត្រូវ​តាម​គោលការណ៍ ហើយ​ធ្វើ​ការ​បញ្ជា​ទិញ​ជា​ថ្មី​។

ព័ត៌មាន​សម្រាប់​ទំនាក់​ទំនង

ដើម្បី​សាកសួរ​អំពី​ការ​លុបចោល ឬ​ការ​ផ្ទេរ​ប្រាក់​មកវិញ សូម​ទំនាក់​ទំនង​មក​យើង​ខ្ញុំ តាម 078 943 658

បាន​បញ្ចូល​ធាតុ​ទៅ​ក្នុង​រទេះ។
0 items - $0.00