គម្រោងនៃការបង្កើតសិស្ស (មួយឆុត១-៧)
ភាសាសៀវភៅ៖ ខ្មែរ

$10.50
អំពីសៀវភៅនេះ
Design for Discipleship Series: Full Set 1-7
ក្នុងចំណោមសៀវភៅសិក្សាព្រះគម្ពីរដើម្បីបង្កើតសិស្សទាំងអស់ មានមនុស្សជាច្រើនបានដាក់ទំនុកចិត្តទៅលើសៀវភៅនេះ! សៀវភៅនេះលក់ដាច់ជាង ៧លានក្បាល លើពិភពលោកជាភាសាអង់គ្លេស ហើយឥឡូវនេះបានចេញជាភាសាខ្មែរហើយ!អស់រយៈពេលជាង២៥ឆ្នាំមកហើយដែលសៀវភៅ «គម្រោងនៃការបង្កើតសិស្ស» របស់ក្រុម The Navigators ជាសៀវភៅដែលល្បីសម្រាប់ការសិក្សាព្រះបន្ទូលហើយលក់ដាច់ជាងគេបំផុត។ សៀវភៅនេះបានផ្ដល់នូវឱកាសយ៉ាងល្អដល់អ្នកទើបនឹងជឿ និងអ្នកដែលបានជឿយូរមកហើយ ដើម្បីរៀនពីភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនាយុគសម័យថ្មីនេះ។ប្រធានបទដែលមាននៅក្នុងកម្រងសៀវភៅនីមួយៗ រួមមាន៖សៀវភៅទី១ : ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទសៀវភៅទី២ : អ្នកដើរតាមព្រះយេស៊ូវដែលពេញដោយព្រះវិញ្ញាណសៀវភៅទី៣ : ការដើរជាមួយព្រះគ្រីស្ទសៀវភៅទី៤ : អត្តចរិតរបស់អ្នកដើរតាមព្រះយេស៊ូវសៀវភៅទី៥ : មូលដ្ឋានគ្រឹះនៃជំនឿសៀវភៅទី៦ : ការរីកចម្រើនក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវសៀវភៅទី៧ : សេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទសៀវភៅទី៨ : សៀវភៅសម្រាប់គ្រូសៀវភៅនេះមានផ្ទុកទៅដោយសំណួរបែបពិភាក្សា និងត្រិះរិះពិចារណាដ៏ល្អៗជាច្រើនដែលអាចជួយលោកអ្នកឲ្យលូតលាស់ និងមានភាពពេញវ័យក្នុងការដើរជាមួយព្រះជាម្ចាស់ជាប្រចាំថ្ងៃ។ លើសពីនេះទៅទៀតសៀវភៅនេះបានឆ្លងកាត់ការកែសម្រួល និងត្រួតពិនិត្យជាច្រើនដងពីសំណាក់អ្នកអាននានា ដើម្បីឲ្យមានភាពច្បាស់លាស់ និងមានភាពត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ភាសាខ្មែរ។
អាន និងស្តាប់
- ទាញយក (PDF)PDFទាញយកដោយឥតគិតថ្លៃ · មិនទាន់បញ្ជាក់ភាសា
- ស្តាប់សំឡេងទាញយកដោយឥតគិតថ្លៃ · មិនទាន់បញ្ជាក់ភាសា
ឈុតនេះរួមមាន 7 សៀវភៅ.
- 1 × គបស១៖ ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ
- 1 × គបស២៖ អ្នកដើរតាមព្រះយេស៊ូវដែលពេញដោយព្រះវិញ្ញាណ
- 1 × គបស៣៖ ការដើរជាមួយព្រះគ្រីស្ទ
- 1 × គបស៤៖ អត្តចរិតរបស់អ្នកដើរតាមព្រះយេស៊ូវ
- 1 × គបស៥៖ មូលដ្ឋានគ្រឹះនៃជំនឿ
- 1 × គបស៦៖ ការរីកចម្រើនក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវ
- 1 × គបស៧៖ សេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទ
SKU LEGACY-KM-894
