សៀវភៅរឿងព្រះយេស៊ូវតាមរយៈព្រះគម្ពីរ
Sally Lloyd-Jones
ភាសាសៀវភៅ៖ ខ្មែរ

$5.50
ត្រូវការជំនួយសម្រាប់ទិញសៀវភៅនេះ?
អំពីសៀវភៅនេះ
The Jesus Storybook Bible (Sally Lloyd-Jones)
សៀវភៅរឿងព្រះយេស៊ូវតាមរយៈព្រះគម្ពីរបានរៀបរាប់ជាច្រើនគ្រប់ដំណើររឿងនៅក្នុងព្រះគម្ពីរ ចាប់តាំងពីលោក ណូអេ ដល់លោក ម៉ូសេ និងរហូតទៅដល់ស្ដេច ដាវីឌដ៏អស្ចារ្យ។ រាល់ដំណើររឿងនីមួយៗបានចង្អុលបង្ហាញទៅកាន់កុមារម្នាក់។ គឺជាម្នាក់ដែលគ្រប់អ្វីៗទាំងអស់គឺរំពឹងផ្អែកទៅលើបុគ្គលនោះទាំងស្រុង...ហើយក៏មានដំណើររឿងជាច្រើនទៀតនៅក្នុងព្រះគម្ពីរ ក៏ប៉ុន្តែគ្រប់រឿងទាំងអស់នោះគឺជាដំណើររឿងដ៏ធំតែមួយតែគត់តែប៉ុណ្ណោះ។ នៅក្នុងរឿងមួយនេះគឺបង្ហាញពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ហើយនិងរបៀបនៃការសង្គ្រោះរបស់ទ្រង់ទៅកាន់ពួកគេផងដែរ។ សៀវភៅរឿងព្រះយេស៊ូវតាមរយៈព្រះគម្ពីរផ្ទាល់នឹងជួយណែនាំដល់ក្មេងៗក្នុងការរុករកស្រាវជ្រាវដោយខ្លួនពួកគេអំពីបុគ្គលម្នាក់ ដែលបុគ្គលនោះជាចំណុចស្នូលនៃការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់—ហើយក៏ជាចំណុចស្នូលនៅក្នុងជីវិតរបស់ពួកគេផងដែរ។ ព្រះគម្ពីរមិនមែនជាសៀវភៅនៃក្រឹត្យវិន័យ ឬក៏ជាសៀវភៅដែលនិយាយអំពីអ្នកក្លាហាននោះឡើយ។ គ្រប់អ្វីៗទាំងអស់នៅក្នុងព្រះគម្ពីរគឺសុទ្ធសឹងតែជាដំណើររឿង ហើយចំណុចស្នូលនៅក្នុងរឿងទាំងអស់នោះគឺប្រាប់អំពីទារកម្នាក់។ គ្រប់ដំណើររឿងនៅក្នុងព្រះគម្ពីរគឺខ្សឹបខ្សៀវអំពីព្រះនាមទ្រង់។
អាន និងស្តាប់
- ទាញយក (PDF)PDFទាញយកដោយឥតគិតថ្លៃ · មិនទាន់បញ្ជាក់ភាសា
- ស្តាប់សំឡេងទាញយកដោយឥតគិតថ្លៃ · មិនទាន់បញ្ជាក់ភាសា
- Author
- Sally Lloyd-Jones
SKU 9789996385070
