ការពិពណ៌នា
What Darwin Got Wrong (John Sanford)
លោក ឆាលស៍ ដាវីន បានគិតថា កោសិកានីមួយៗ គឺសាមញ្ញបំផុតដូចជាដុំចាហួយតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះយើងដឹងថាកោសិកានីមួយៗប្រៀបដូចជាទីក្រុងដែលពោរពេញដោយរោងចក្រ ហើយមានប្រព័ន្ធទំនាក់ទំនងដែលអាចប្រៀបធៀបទៅនឹងប្រព័ន្ធអ៊ីនធឺណិត! ក្នុងសៀវភៅនេះ វេជ្ជបណ្ឌិត ចន ស៊ី សាន់ហ្វដ (John C. Sanford) បង្ហាញថា លោក ដាវីនខុសអំពីរឿងជាច្រើន រួមទាំង កោសិកា ហ្វូស៊ីល ហ្សែន ព្រះគម្ពីរ និងព្រះជាម្ចាស់។
អំពីអ្នកនិពន្ធ៖
វេជ្ជបណ្ឌិត ចន ស៊ី សាន់ហ្វដ ( John C. Sanford) បានធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Cornell (នៅរដ្ឋញូវយ៉ក) អស់រយៈពេលជាង២៥ឆ្នាំ។ និក្ខេបទបណ្ឌិតរបស់គាត់ គឺអំពីការបង្កាត់ពូជរុក្ខជាតិ និងហ្សែនរុក្ខជាតិ។ លោក ចនត្រូវបានបោះពុម្ពផ្សាយអត្ថបទនិងសៀវភៅវិទ្យាសាស្ត្រជាង ៨០ ហើយបានទទួលប៉ាតង់ជាង ៣០ពីរដ្ឋាភិបាល។ ការ រួមចំណែកផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បំផុតរបស់គាត់ ពាក់ព័ន្ធនឹងការច្នៃប្រឌិតចំនួនបីគឺ ដំណើរការជីវសាស្ត្រ(«កាំភ្លើងហ្សែន») pathogen-derived resistance, and genetic immunization។ ភាគរយដ៏ច្រើននៃដំណាំប្តូរហ្សែន ដែលដាំដុះនៅលើពិភពលោកសព្វថ្ងៃនេះ ត្រូវបានកែច្នៃហ្សែនដោយប្រើបច្ចេកវិទ្យា «កាំភ្លើងហ្សែន» ដែលបង្កើតឡើងដោយលោកចន និងអ្នកសហការជាមួយគាត់។
ព័ត៍មានបន្ថែម
ទម្ងន់ | 0.25 kg |
---|
Reviews
មិនទាន់មានការវាយតម្លៃនៅឡើយទេ។