គោលលទ្ធិគ្រីស្ទានដំបូង

តម្លៃ៖ $3.00

ការពិពណ៌នា

បង្រៀនកុមារអំពីសេចក្ដីពិតនៃព្រះគម្ពីរ

សៀវភៅគោលលទ្ធិដំបូង គឺជាការណែនាំអំពីជំនឿរបស់គ្រីស្ទ​បរិស័ទ និងសេចក្តីពិតនៃព្រះគម្ពីរជាមូលដ្ឋាន។ សៀវភៅនេះត្រូវបានរៀបរៀងឡើងជាចម្បងសម្រាប់កុមារតូចៗ ប៉ុន្តែក៏អាចប្រើ សម្រាប់មនុស្សគ្រប់វ័យបានដែរ។ រចនាសម្ព័ន្ធ និងមាតិកាសំខាន់ៗ នៃសៀវភៅគោលលទ្ធិនេះ មានមូលដ្ឋានស្ថិតនៅលើ សៀវភៅគោលលទ្ធិសម្រាប់កុមារតូចៗ (Catechism for Young Children) ដែលត្រូវបានបោះពុម្ពផ្សាយដោយលោក យ៉ូសែប ភី អុីងហ្គល (Joseph P. Engels) នៅក្នុងឆ្នាំ ១៨៤០។ ពេញក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំ គ្រីស្ទ​បរិស័ទបានប្រើប្រាស់សៀវភៅគោលលទ្ធិនេះ ដើម្បីជួយឲ្យពួកគេ រីកចម្រើនខាងឯការយល់ដឹងអំពីព្រះគម្ពីរ អំពីព្រះជានរណា អ្វីដែលព្រះបានធ្វើសម្រាប់យើង និងរបៀបដែលពួកគេអាចថ្វាយសិរីរុងរឿងដល់ព្រះ។ យើងសង្ឃឹមថា សៀវភៅគោលលទ្ធិនេះនឹងក្លាយទៅជាឧបករណ៍មួយ ដែលនឹងជួយលោកអ្នក និងកូនៗរបស់លោកអ្នក ខណៈពេលដែល លោកអ្នកស្វះស្វែងនៅក្នុងការដើរតាមព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយស្មោះត្រង់។ របៀបប្រើប្រាស់សៀវភៅគោលលទ្ធិគ្រីស្ទាននេះ មានវិធីច្រើនក្នុងការប្រើប្រាស់នូវសៀវភៅគោលលទ្ធិនេះ។ ទោះបីជាយ៉ាងណា​ក៏​ដោយ គោលបំណងនៃសៀវភៅនេះ គឺដើម្បីយកទៅទន្ទេញឲ្យចាំមាត់ ពោលគឺដើម្បីជួយគ្រីស្ទបរិស័ទរក្សាទុកនូវព្រះបន្ទូលរបស់ព្រះនៅក្នុងចិត្ត និងគំនិតរបស់ពួកគេ។ ដូច្នេះហើយបានជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ឲ្យជួយដល់កូនៗ ក៏ដូចជាសិស្សរបស់លោកអ្នក ក្នុងការទន្ទេញនូវចម្លើយចំពោះសំណួរទាំងប៉ុន្មាននៅក្នុងសៀវភៅគោលលទ្ធិនេះ។ ឪពុកម្តាយ ឬលោកគ្រូ អ្នកគ្រូ គួរតែចាប់ផ្តើម ប្រើសៀវភៅនេះ ដោយសួរនូវសំណួរមួយ ហើយបន្ទាប់មក ទុកពេលឲ្យកុមារ ឬសិស្ស សូត្រចម្លើយតបនឹងសំណួរនោះ។ ប្រសិនបើចម្លើយនោះត្រូវតែមួយផ្នែក សូមជួយពួកគេទន្ទេញតាមរយៈការបំពេញពាក្យដែលបាត់។ ប្រសិនបើចម្លើយនោះខុស សូមជួយពួកគេរៀននូវចម្លើយដែលត្រឹមត្រូវ។ ដើម្បីជួយពួកគេក្នុងការទន្ទេញចាំ មធ្យោបាយដ៏ល្អបំផុតនោះ គឺលោកអ្នក គួរតែកំណត់យកពេលវេលាទៀងទាត់ណាមួយ (អាចរៀងរាល់ថ្ងៃ ឬរៀងរាល់់សប្តាហ៍) ដើម្បីហាត់រៀននូវសំនួរចម្លើយក្នុងសៀវភៅគោលលទ្ធិនេះ។

Reviews

មិនទាន់មានការវាយតម្លៃនៅឡើយទេ។

ធ្វើ​ជា​អ្នក​ដំបូង​ដែល​វាយតម្លៃ «គោលលទ្ធិគ្រីស្ទានដំបូង»