សម្រាប់បណ្ណាគារផ្លូវពិត(ជាផ្នែកមួយនៃអង្គការសកម្មភាពកម្ពុជា)
នៅបណ្ណាគារផ្លូវពិត យើងខ្ញុំខិតខំធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងខ្ញុំ ទទួលបានបទពិសោធន៍នៃការជាវសៀវភៅ ដោយការពេញចិត្ត និងមិនមានបញ្ហា។ គោលការណ៍របស់យើងខ្ញុំបានរាប់បញ្ចូលលក្ខខណ្ឌទាក់ទងនឹងការលប់ចោល ឬផ្ទេរប្រាក់ឲ្យវិញ សម្រាប់ការបញ្ជាទិញណាមួយ ដូចតទៅ៖
គោលការណ៍នៃការលុបចោល
១. ការលុបចោលការបញ្ជាទិញ ដោយអតិថិជន៖
· អតិថិជន អាចលុបចោលការបញ្ជាទិញរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីបាកធ្វើការបញ្ជាទិញ ដរាបណាសៀវភៅដែលបានបញ្ជាទិញ មិនទាន់បានមកយកដោយផ្ទាល់ ឬមិនទាន់បានដឹកជញ្ជូនឲ្យ។
· ពេលណាសៀវភៅត្រូវបានដឹកចេញទៅហើយ ការបញ្ជាទិញមិនអាចត្រូវបានលុបចោលបានទេ ហើយអតិថិជនត្រូវតែស្នើសុំការផ្ទេរប្រាក់ឲ្យវិញ ស្របតាមលក្ខខណ្ឌនៃការផ្ទេរប្រាក់ឲ្យវិញ។
២. ការលុបចោលការបញ្ជាទិញ ដោយបណ្ណាគារផ្លូវពិត ៖
· យើងខ្ញុំមានសិទ្ធិលុបចោលការបញ្ជាទិញណាមួយ ក្នុងករណីសៀវភៅអស់ស្តុក ឬមានកំហុសនៅក្នុងការដាក់តម្លៃ ឬបញ្ហាផ្សេងទៀតដែលយើងខ្ញុំមិនបានដឹងជាមុន។ យើងខ្ញុំនឹងជូនដំណឹងដល់អតិថិជន ហើយនឹងរៀបចំការផ្ទេរប្រាក់ឲ្យវិញ។
គោលការណ៍នៃការផ្ទេរប្រាក់ឲ្យវិញ
១. លក្ខខណ្ឌនៃការផ្ទេរប្រាក់ឲ្យវិញ៖
· ការផ្ទេរប្រាក់ឲ្យវិញ ក្នុងករណីការបញ្ជាទិញត្រូវបានលុបចោល(ស្របតាមលក្ខខណ្ឌខាងលើ) ទំនិញដែលទទួលបានមានការខូចខាត/ខូចទ្រង់ទ្រាយ ឬទទួលទំនិញខុស។
· សម្រាប់ទំនិញដែលមានការខូចខាត/ខូចទ្រង់ទ្រាយ អតិថិជនត្រូវផ្តល់ដំណឹងឲ្យយើងខ្ញុំ ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីបានដឹកជញ្ជូនទំនិញឲ្យ ដោយថតរូបទំនិញនោះ ផ្ញើមកយើងខ្ញុំ ធ្វើជាភស្តុតាង។
២. ការរៀបចំការផ្ទេរប្រាក់ឲ្យវិញ៖
· បន្ទាប់ពីយើងខ្ញុំបានយល់ព្រមឲ្យលុបចោលការបញ្ជាទិញ ហើយបានទទួល និងពិនិត្យមើលទំនិញ ដែលអតិថិជនប្រគល់មកវិញ យើងខ្ញុំនឹងរៀបចំផ្ទេរប្រាក់ឲ្យវិញ។
· ការផ្ទេរប្រាក់ឲ្យវិញនឹងត្រូវបានធ្វើឡើង ក្នុងរយៈពេល៣០ថ្ងៃតាមម៉ោងធ្វើការ តាមមធ្យោបាយនៃការបង់ប្រាក់ ដែលអតិថិជនបានប្រើពីដំបូង។
· ការបង់ប្រាក់សម្រាប់ថ្លៃដឹកជញ្ជូន(បើសិនជាមាន) នឹងមិនត្រូវបានផ្ទេរឲ្យវិញឡើយ បើសិនជាខាងយើងខ្ញុំមិនបានបង្កកំហុស ដែលនាំឲ្យមានការប្រគល់សៀវភៅមកវិញទេនោះ។
៣. ការរៀបចំការប្រគល់សៀវភៅមកវិញ
· ដើម្បីប្រគល់ទំនិញមកវិញ អតិថិជនត្រូវទំនាក់ទំនងមកការិយាល័យរបស់យើងខ្ញុំ ដើម្បីឲ្យយើងចាប់ផ្តើមដំណើរការនៃការប្រគល់ទំនិញមកវិញ។
· អតិថិជនត្រូវប្រគល់ទំនិញមកវិញ ក្នុងសភាពដើម ដោយមានការវេចខ្ចប់ និងគ្រឿងបន្ទាប់បន្សំដូចដើម។
· អតិថិជនត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង ក្នុងការបង់ថ្លៃដឹកជញ្ជូនសៀវភៅមកវិញ បើសិនជាខាងយើងខ្ញុំមិនបានបង្កកំហុស ដែលនាំឲ្យមានការប្រគល់សៀវភៅមកវិញទេនោះ។
កំណត់សំគាល់បន្ថែម
· ការបញ្ជាទិញ ឬទំនិញដែលអតិថិជនឲ្យយើងខ្ញុំរៀបចំឲ្យជាលក្ខណៈពិសេសផ្ទាល់ខ្លួន មិនមានលក្ខខណ្ឌសម្រាប់ការលប់ចោល ឬការប្រគល់មកវិញទេ។
· យើងខ្ញុំមិនមានសេវាកម្មសម្រាប់ការប្តូរយកទំនិញផ្សេង ប៉ុន្តែ អតិថិជនអាចប្រគល់ទំនិញមកវិញត្រូវតាមគោលការណ៍ ហើយធ្វើការបញ្ជាទិញជាថ្មី។
ព័ត៌មានសម្រាប់ទំនាក់ទំនង
ដើម្បីសាកសួរអំពីការលុបចោល ឬការផ្ទេរប្រាក់មកវិញ សូមទំនាក់ទំនងមកយើងខ្ញុំ តាម 078 943 658