ដាវីនខុសត្រង់ណា?

តម្លៃ៖ $0.50

ការពិពណ៌នា

What Darwin Got Wrong (John Sanford)

លោក ឆាលស៍​ ​ដាវីន​ បានគិតថា កោសិកា​នីមួយៗ ​គឺ​សាមញ្ញបំផុតដូចជាដុំចាហួយតែប៉ុណ្ណោះ​។​ ប៉ុន្តែ ឥឡូវនេះយើងដឹងថា​កោសិកានីមួយៗប្រៀបដូចជាទីក្រុង​ដែលពោរពេញដោយរោងចក្រ ហើយមានប្រព័ន្ធទំនាក់ទំនង​ដែលអាចប្រៀបធៀបទៅនឹងប្រព័ន្ធអ៊ីនធឺណិត!​ ក្នុងសៀវភៅនេះ វេជ្ជបណ្ឌិត​ ​ចន​ ​ស៊ី​ ​សាន់​ហ្វ​ដ (John C. Sanford)​ ​​បង្ហាញថា លោក ដាវីន​ខុស​អំពី​រឿង​ជា​ច្រើន រួមទាំង កោសិកា ហ្វូស៊ីល ហ្សែន​ ព្រះគម្ពីរ និង​​ព្រះជាម្ចាស់។

អំពីអ្នកនិពន្ធ៖

វេជ្ជបណ្ឌិត​ ​ចន​ ​ស៊ី​ ​សាន់​ហ្វ​ដ​ ( John C. Sanford) ​បាន​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Cornell​ (នៅ​រដ្ឋ​ញូវយ៉ក) ​អស់​រយៈពេល​ជាង​២​៥​ឆ្នាំ។​ ​និក្ខេបទ​បណ្ឌិត​របស់​គាត់​ ​គឺ​អំពី​ការ​បង្កាត់ពូជ​រុក្ខជាតិ​ ​និង​ហ្សែន​រុក្ខជាតិ។​ ​លោក​ ​ចន​ត្រូវបាន​បោះពុម្ពផ្សាយ​អត្ថបទ​និង​សៀវភៅ​វិទ្យាសាស្ត្រ​ជាង​ ​៨​០​ ​ហើយ​បាន​ទទួល​ប៉ាតង់​​​ជាង​ ​៣០​ពី​រដ្ឋាភិបាល។​ ​ការ ​រួម​ចំណែក​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​សំខាន់​បំផុត​របស់​គាត់​ ​ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត​ចំនួន​បី​គឺ​ ​ដំណើរការ​ជីវសាស្ត្រ​(«កាំភ្លើង​ហ្សែន») ​patho​g​e​n-​derive​d​ ​resistance​, ​and​ ​genetic​ ​immunization។​ ​ភាគរយ​ដ៏​ច្រើន​នៃ​ដំណាំ​ប្តូរ​ហ្សែ​ន​ ​ដែល​ដាំ​ដុះ​នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​ ​ត្រូវ​បាន​កែច្នៃ​ហ្សែន​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​«កាំភ្លើង​ហ្សែន»​ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ចន​ ​និង​អ្នក​សហការ​ជាមួយ​គាត់។

Free PDF | Free Audio

ព័​ត៍​មាន​បន្ថែម

ទម្ងន់ 0.25 kg

Reviews

មិនទាន់មានការវាយតម្លៃនៅឡើយទេ។

ធ្វើ​ជា​អ្នក​ដំបូង​ដែល​វាយតម្លៃ «ដាវីនខុសត្រង់ណា?»