ការពិពណ៌នា
ព្រះអម្ចាស់យេស៊ូវបានទាមទារយ៉ាងតឹងរ៉ឹងលើពួកអ្នកដែលនឹងក្លាយទៅជាសិស្សរបស់ទ្រង់ ប៉ុន្តែមនុស្សគ្រប់គ្នាក្នុងសម័យដ៏ហ៊ឺហានាពេលបច្ចុប្បន្ននេះ ស្ទើរតែមើលរំលងលើការទាមទារទាំងអស់នោះបាត់ទៅហើយ។ ជារឿយៗយើងច្រឡំដោយស្មានថា ការធ្វើជាគ្រីស្ទបរិស័ទគឺដូចជាការរត់គេចពីស្ថាននរក ហើយធានាថានឹងបានទៅស្ថានសួគ៌។ លើសពីនេះទៅទៀត យើងគិតថា គ្រីស្ទបរិស័ទមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងតាមចិត្ត ដើម្បីធ្វើឲ្យជីវិតសប្បាយរីករាយ។ យើងបានដឹងហើយថា មានខគម្ពីរតឹងរ៉ឹងមួយចំនួនស្ដីពីភាពជាសិស្សនៅក្នុងព្រះគម្ពីរ ប៉ុន្តែយើងមានការលំបាកក្នុងការធ្វើឲ្យខគម្ពីរទាំងនោះស្របទៅនឹងគំនិតរបស់យើងដែលគិតថា ជីវិតជាគ្រីស្ទបរិស័ទគួរមានលក្ខណៈល្អបែបនេះ ឬបែបនោះណាស់។ទោះបើយ៉ាងនេះក្តី ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយពីលក្ខខណ្ឌនៃភាពជាសិស្សរបស់ទ្រង់។ វាមិនគួរនឹងពិបាកយល់សោះ ប្រសិនបើយើងព្រមទទួលស្គាល់នូវអត្ថន័យជាក់ស្ដែងនៃខគម្ពីរទាំងនោះ។
ព័ត៍មានបន្ថែម
ទម្ងន់ | .35 kg |
---|
Reviews
មិនទាន់មានការវាយតម្លៃនៅឡើយទេ។