គបស១៖ ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ

តម្លៃ៖ $2.00

ការពិពណ៌នា

ក្នុង​ចំណោម​សៀវភៅ​សិក្សា​ព្រះគម្ពីរ​ដើម្បី​បង្កើត​សិស្ស​ទាំងអស់ មាន​មនុស្ស​ជា​ច្រើន​បាន​ដាក់​ទំនុកចិត្ត​ទៅ​លើ​សៀវភៅ​នេះ! សៀវភៅ​នេះ​លក់​ដាច់​ជាង​ ៧​លាន​ក្បាល​ លើ​ពិភពលោក​ជា​ភាសា​អង់គ្លេស ហើយ​ឥឡូវ​នេះ​បាន​ចេញ​ជា​ភាសា​ខ្មែរ​ហើយ! អស់​រយៈពេល​ជាង​២៥ឆ្នាំ​មក​ហើយ​ដែល​សៀវភៅ «គម្រោង​នៃ​ការ​បង្កើត​សិស្ស» របស់​ក្រុម The Navigators ជា​សៀវភៅ​ដែល​ល្បីសម្រាប់​ការ​សិក្សា​ព្រះបន្ទូល​ហើយ​លក់​​ដាច់​ជាង​គេ​បំផុត។ សៀវភៅ​នេះ​បាន​ផ្ដល់​នូវ​ឱកាសយ៉ាង​ល្អ​ដល់​​អ្នក​ទើប​នឹង​ជឿ និង​អ្នក​ដែល​បាន​ជឿ​យូរ​មក​ហើយ ដើម្បី​រៀន​ពី​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​នាយុគ​​សម័យ​ថ្មី​នេះ។ ប្រធានបទ​ដែល​មាន​នៅ​ក្នុង​កម្រង​សៀវភៅ​នីមួយៗ រួម​​មាន​៖ សៀវ​ភៅ​ទី​១ : ជីវិត​របស់លោក​​អ្នក​នៅ​ក្នុង​ព្រះគ្រីស្ទ សៀវ​ភៅ​ទី​២ : អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ សៀវ​ភៅ​ទី​៣ : ការ​ដើរ​ជាមួយ​ព្រះគ្រីស្ទ សៀវ​ភៅ​ទី​៤ : អត្តចរិតរបស់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ សៀវ​ភៅ​ទី​៥ : មូលដ្ឋាន​គ្រឹះ​នៃជំនឿ សៀវ​ភៅ​ទី​៦ : ការ​រីកចម្រើន​ក្នុង​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវ សៀវ​ភៅ​ទី​៧ : សេចក្ដីសង្ឃឹម​របស់​យើង​នៅក្នុង​ព្រះគ្រីស្ទ សៀវ​ភៅ​ទី​៨ : សៀវ​ភៅ​សម្រាប់​គ្រូ សៀវភៅ​នេះ​មានផ្ទុក​ទៅ​ដោយ​សំណួរ​បែប​ពិភាក្សា និង​ត្រិះរិះ​ពិចារណា​ដ៏​ល្អៗ​ជា​ច្រើន​ដែល​អាច​ជួយ​លោកអ្នក​ឲ្យ​លូតលាស់ និង​មាន​ភាព​ពេញវ័យ​ក្នុង​ការ​ដើរ​ជាមួយ​ព្រះជាម្ចាស់​ជា​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ​ទៅទៀត សៀវភៅ​នេះ​បាន​ឆ្លងកាត់​ការ​កែសម្រួល និង​ត្រួត​ពិនិត្យ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​អាន​នានា ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់ និង​មាន​ភាព​ត្រឹមត្រូវ​ទៅ​តាម​អក្ខរាវិរុទ្ធនិង​វេយ្យាករណ៍​ភាសាខ្មែរ។

ព័​ត៍​មាន​បន្ថែម

ទម្ងន់ .25 kg

Reviews

មិនទាន់មានការវាយតម្លៃនៅឡើយទេ។

ធ្វើ​ជា​អ្នក​ដំបូង​ដែល​វាយតម្លៃ «គបស១៖ ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ»