ទីក្រុង​ថ្មី៖ ៥២​សំណួរ & ចម្លើយ សម្រាប់​ចិត្ត & គំនិត

តម្លៃ៖ $3.50

ការពិពណ៌នា

ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា៖ បើ​ផ្ទះ​ណា​គ្មាន​គ្រឹះ​រឹង​មាំ​ទេ នោះ​មិន​យូរ​មិន​ឆាប់​ផ្ទះ​នោះ​នឹង​ដួល​រលំ​ជា​មិន​ខាន។ ដូច​គ្នា​ផង​ដែរ ចំពោះ​ជំនឿ​គ្រីស្ទ​បរិស័ទ ប្រសិន​បើ​ជំនឿ​របស់​យើង​មិន​មាន​គ្រឹះ​រឹងមាំ​ទេ នោះ​យើង​ក៏​នឹង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ឡើយ នៅ​ពេល​ជួប​ទុក្ខ​លំបាក។ ដើម្បី​ឲ្យ​យើង​អាច​ស៊ូ​ទ្រាំ​បាន យើង​ត្រូវ​តែ​សង់​ជំនឿ​របស់​យើង នៅ​លើ​សេចក្តី​ពិត​ដ៏​រឹងមាំ​នៃ​ព្រះ​បន្ទូល​ទ្រង់! ហេតុ​នេះ​ហើយ​បាន​ជា កន្លង​មក​នេះ មាន​គ្រូ​គង្វាល​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​មួយ ដើម្បី​បង្រៀន​អំពី​ចំណុច​ស្នូល​នៃ​គោល​លទ្ធិ​ជំនឿ​គ្រីស្ទ​បរិស័ទ​ដល់​អ្នក​ជឿ​ថ្មីៗ។ មាន​ឪពុក​ម្តាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ក៏​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​នេះ ដើម្បី​អប់រំ​កូន​ចៅ​ពួក​គាត់​ផង​ដែរ។ ទីក្រុង​ថ្មី គឺ​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ។ តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​សំណួរ-ចម្លើយ​ខ្លីៗ​នេះ នោះ​មនុស្ស​ទាំង​អស់​អាច​យល់​ដឹង​ពី​ចំណុច​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​បន្តិច​ម្តងៗ​បាន។

ព័​ត៍​មាន​បន្ថែម

ទម្ងន់ .25 kg

Reviews

មិនទាន់មានការវាយតម្លៃនៅឡើយទេ។

ធ្វើ​ជា​អ្នក​ដំបូង​ដែល​វាយតម្លៃ «ទីក្រុង​ថ្មី៖ ៥២​សំណួរ & ចម្លើយ សម្រាប់​ចិត្ត & គំនិត»