ការពិពណ៌នា
Born Slaves (Martin Luther)
នេះគឺជាសេចក្ដីសង្ខេបនៃសៀវភៅដែលជាស្នាដៃដ៏អស្ចារ្យរបស់លោក ម៉ធិន លូសើរ ដែលមានឈ្មោះថា ចំណងនៃឆន្ទៈ។ មនុស្សជាច្រើនគិតថា សៀវភៅនេះជាស្នាដៃនិពន្ធដ៏អស្ចារ្យបំផុតរបស់លោក លូសើរ ហើយត្រូវបានសរសេរឡើងដើម្បីឆ្លើយតបទៅនឹងសៀវភៅមួយនិពន្ធដោយលោក អ៊ែរ៉ាស្មឹស ជាអ្នកប្រាជ្ញ និងជាអ្នកមនុស្សសាស្ត្រដ៏ល្បីល្បាញនាឆ្នាំ ១៤៦៩–១៥៣៦។
ទាំងលោក អ៊ែរ៉ាស្មឹស និងលោក លូសើរ សុទ្ធតែបានបដិសេធកំហុសខុសឆ្គងជាច្រើននៃពួកជំនុំរ៉ូម៉ាំងនាសម័យនោះ។ ប៉ុន្ដែលោក លូសើរ បានបដិសេធកាន់តែខ្លាំង ចំពោះការបង្រៀនរបស់ពួករ៉ូម៉ាំងអំពីសេចក្ដីសង្គ្រោះដោយការប្រព្រឹត្តិ។ ជាដំបូង លោក អ៊ែរ៉ាស្មឹស ស្ទាក់ស្ទើរដែរ តែទីបំផុតគាត់បានឯកភាពដោយមានសំពាធ ហើយបានលើកពីសេចក្ដីបង្រៀនអំពី «ឆន្ទៈសេរី»។ គេនិយាយថា សៀវភៅរបស់គាត់ធ្វើឡើងដើម្បីផ្គាប់ចិត្តសម្ដេច ប៉ាប និង ហិនរី ទី៨។ ប៉ុន្តែ លូសើរ មិនបានពេញចិត្តទេ ហើយគាត់បានប្រកាសថា លោក អ៊ែរ៉ាស្មឹស ជាសត្រូវរបស់សេចក្ដីជំនឿនៃការប្រកាសដំណឹងល្អ។ នៅឆ្នាំ១៥២៥ សៀវភៅ ចំណងនៃឆន្ទៈ លេចឡើងពីសំណេររបស់លោក លូសើរ បានផ្តល់នូវភស្តុតាងពេញលេញដែលបង្ហាញថា ជំហររបស់លោក អ៊ែរ៉ាស្មឹស មិនត្រឹមត្រូវ។
ផលិតផលដែលទាក់ទង
-

សិស្សដ៏ពិតរបស់ព្រះយេស៊ូវ
តម្លៃ៖ $3.00 កក់ឥឡូវនេះ -
Sale!

គម្រោងនៃការបង្កើតសិស្ស
$14.00Original price was: $14.00.$10.50Current price is: $10.50.Save $3.50 កក់ឥឡូវនេះ -

គបស១៖ ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ
តម្លៃ៖ $2.00 កក់ឥឡូវនេះ -

គបស៧៖ សេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទ
តម្លៃ៖ $2.00 កក់ឥឡូវនេះ
Reviews
មិនទាន់មានការវាយតម្លៃនៅឡើយទេ។