ពួក​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ

តម្លៃ៖ $3.00

SKU: 9789996385018 ប្រភេទ៖ ,

ការពិពណ៌នា

តើ​ពួកជំនុំ​ដែល​ល្អ​ឥតខ្ចោះ​មាន​លក្ខណៈ​បែប​ណា?​តើ​លោក​អ្នក​អាច​កត់​សម្គាល់​ពួក​ជំនុំ​បែប​នោះ​បាន​ដោយ​របៀប​ណា? តើ​ពួកជំនុំ​បែប​នោះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពួកជំនុំ​ផ្សេងទៀត​យ៉ាង​ដូចម្ដេច? លើស​ពី​នេះ​ទៅ​ទៀត តើ​ពួកជំនុំ​បែប​នោះ​មាន​ទង្វើ​ខុស​ប្លែក​ពី​ពួក​ជំនុំ​ផ្សេងៗ ជា​ពិសេស​ក្នុងសង្គម​យ៉ាង​ដូចម្ដេច? ទោះ​បើ​យើង​ភាគ​ច្រើន​មាន​ចម្លើយ​ខ្លះៗ​លើសំណួរ​ទាំងអស់​នេះ​ក៏ដោយ ក៏​យើង​នៅ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លើយសំណួរ​ទាំង​នោះ​ដែរ? ប៉ុន្ដែ តាមរយៈ​សៀវភៅ​នេះ លោក​អ្នក​នឹង​មិន​មាន​ចម្ងល់​ទៀត​ឡើយ។ លោកគ្រូ ម៉ាក ដិវើរ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ​ចង់​ជួយ​អ្នក​ជឿ​ឲ្យ​ស្គាល់​នូវ​សញ្ញា​សម្គាល់​នៃ​ពួក​ជំនុំ​ដែល​មាន​សុខភាព​ល្អ។ សញ្ញា​សម្គាល់​ទាំង​នោះ​មាន​ដូចជា៖ ការ​អធិប្បាយ​តាម​ព្រះគម្ពីរ ទេវវិទ្យា​តាម​ព្រះគម្ពីរ និង​ការ​យល់​ពី​ដំណឹង​ល្អ​តាម​ព្រះគម្ពីរ។ បន្ទាប់មក លោកគ្រូ ម៉ាក ដិវើរ ក៏​បាន​លើកទឹក​ចិត្ត​ឲ្យ​ពួក​ជំនុំ​របស់​យើង​អភិវឌ្ឍ​សញ្ញា​សម្គាល់​ទាំង​នោះ​ដែរ។ យោង​តាម​ការ​ដែល​គាត់​យក​គំរូ​តាម​អ្នក​និពន្ធ​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ការ​ដែល​គាត់​និយាយ​សំដៅ​ទៅ​លើ​សមាជិក​ពួក​ជំនុំ​តាំង​ពី​គ្រូគង្វាល​រហូត​ដល់​អ្នក​ចូល​រួម​ក្នុង​ពួក​ជំនុំ លោក​បាន​កំឡា​ចិត្ត​អ្នក​ជឿ​គ្រប់ៗ​រូប​ឲ្យ​ស្គាល់​ពីតួនាទី​របស់​ខ្លួន​ក្នុង​ការ​រក្សា​ពួក​ជំនុំ​ឲ្យ​បាន​រឹង​មាំ។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ ផ្ដល់​ជូន​នូវ​សេចក្ដី​ពិត​ដែល​មិន​ចេះ​ប្រែប្រួល​ ព្រម​ទាំង​គោលការណ៍​ដែល​ងាយ​នឹង​អនុវត្ត ដើម្បី​ជួយ​យើង​បំពេញ​កាតព្វកិច្ច​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​យើង​ក្នុង​រូបកាយ​របស់​ព្រះគ្រីស្ទ។

ព័​ត៍​មាន​បន្ថែម

ទម្ងន់ .25 kg

Reviews

មិនទាន់មានការវាយតម្លៃនៅឡើយទេ។

ធ្វើ​ជា​អ្នក​ដំបូង​ដែល​វាយតម្លៃ «ពួក​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ»